loader image

ម៉ាស្ទ័រអាយធី ស៊ីស្ទឹម

គ្រប់គ្រងអាជីវកម្មកាន់តែស្រួល រីកចម្រើនកាន់តែលឿន។ ម៉ាស្ទ័រអាយធី ស៊ីស្ទឹម គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា ដែលមានឯកទេសដូចជា៖

ដៃគូរបស់យើង

សេវាកម្ម
និង ផលិតផល

យើងខ្ញុំផ្តល់ជូនការប្រឹក្សាដោយឥតគិតថ្លៃ ដើម្បីជួយលោកអ្នកឱ្យ ទទួលបានប្រព័ន្ធ ឬគេហទំព័រ ដែលត្រូវនឹងតម្រូវការបំផុត ហើយចំណាយប្រាក់តិចបំផុត។

រចនាគេហទំព័រ (Web Design)

គេហទំព័រ គឺជាទីកន្លែងប្រមូល ផ្តុំនូវព័ត៌មាន របស់អាជីវកម្ម ដើម្បី បង្ហាញទៅកាន់ សាធារណ:ជន ជាពិសេសគឺ អតិថិជន គោលដៅ​ ដែលមាន ភាពងាយស្រួល ក្នុងការមើល ព័ត៌មាន ស្វែងរក ព័ត៌មាន តាមដានព័ត៌មាន និង អាចទំនាក់ទំនងទៅវិញទៅមក លើសពីនេះគេហទំព័រ ក៏អាចប្រើប្រាស់សម្រាប់ គ្រប់គ្រងទំនិញ ស្តុក ទំនិញ ការទិញ លក់ ការបញ្ជាទិញ​ ការទូទាត់ និង ការតាដានការដឹកជញ្ជូនតាមអនឡាញបានផងដែរ។

រៀបចំប្រព័ន្ធគ្រប់គ្រងសម្រាប់
System

រៀបចំប្រព័ន្ធគ្រប់គ្រងសម្រាប់អាជីវកម្ម​ គឺសំដៅលើប្រភេទ នៃប្រព័ន្ធដែលត្រូវបានប្រើដោយ ក្រុមហ៊ុន ដើម្បីគ្រប់គ្រង ប្រតិបត្តិការ ប្រចាំថ្ងៃ​ និងសកម្មភាពអាជីវកម្ម​​ដូចជា លទ្ធកម្ម​ គម្រោង និងការគ្រប់គ្រងហានិភ័យ ឬគណនេយ្យជាដើម។ ជាទូទៅអ្នកធ្លាប់បានលឺ ERP platform ឬក៏ ERP (Enterprise Resource Planning) ទាំងនេះគឺសំដៅទៅលើប្រព័ន្ធគ្រប់គ្រងអាជីវកម្មនេះឯង។

អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង
ទិន្នន័យ

អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គឺជាដំណើរការនៃការបង្កើត កម្មវិធីនៅលើ ទូរស័ព្ទដៃ កុំព្យូទ័រ និង បណ្តាញ រុករក (Browser)។ ក្រុមហ៊ុនយើងខ្ញុំ អភិវឌ្ឍន៍ប្រព័ន្ធដែល​មាន គុណភាព មានស្តង់ដារ សាមញ្ញ​ ងាយស្រួលប្រើ ហើយឆ្លើយតបបានតាមគ្រប់តម្រូវការរបស់អតិថិជន និងបញ្ចូលនូវបច្ចេកវិទ្យាថ្មី ស្របតាមសម័យកាល ដោយអនុវត្តតាមដំណើរការស្តង់ដារនៃការអភិវឌ្ឍន៍ប្រព័ន្ធ។

ប្រព័ន្ធគ្រប់គ្រងអាជីវកម្មពេញនិយម

ដោះស្រាយបញ្ហាស្មុគស្មាញ ការលំបាក និងភាពខ្ចះខ្ចាយ ទាំងឡាយ នៅក្នុងដំណើរការនៃគ្រប់គ្រងអាជីវកម្មរបស់លោកអ្នក ជាមួយប្រព័ន្ធគ្រប់គ្រងអាជីវកម្មជាច្រើនប្រភេទកំពុងពេញនិយម ទំនើប ទាន់សម័យ ងាយស្រួលប្រើប្រាស់ គ្រប់គ្រងច្បាស់លាស់ ជួយឱ្យលោកអ្នកគ្រប់គ្រងអាជីវកម្មកាន់តែស្រួល និងរីកចម្រើនកាន់តែលឿន។

ហេតុអ្វីជ្រើសរើស
ម៉ាស្ទ័រអាយធី ស៊ីស្ទឹម

អតិថិជនរបស់ពួកយើង

សំណួរដែលគេសួរ
ញឹកញាប់

សម្រាប់ចំណុចនេះគឺឥតគិតថ្លៃ ពោលរាល់ការដោះស្រាយបញ្ហាទាំងអស់លើមុខងារដែលមានស្រាប់ក្នុងប្រព័ន្ធ មិនតម្រូវឲ្យលោកអ្នក(អតិថិជន) បង់ថ្លៃបន្ថែមឡើយ

ក្រោយសម្រេចដាក់រៀបចំ និងដំណើរការប្រព័ន្ធ វេបសាយឬអេប ពួកយើងនឹងរៀបចំក្រុមការងារគាំពារ​ក្នុងតេលេក្រាម ដោយធ្វើការប្រចាំការនៅរាល់ម៉ោងធ្វើការដោយធ្វើជាកងជំនួយ ចាំថែទាំ គាំពារនិង​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ វេបសាយ ឬអេបរបស់អតិថិជនដើម្បីឲ្យពួកគាត់ប្រើប្រាស់ដោយរលូននិងមានអារម្មណ៍កក់ក្ដៅ​។

ចំពោះការការប្រឹក្សាជាមួយក្រុមការងារម៉ាស្ទ័រអាយធីស៊ីស្ទឹមមិនត្រឹមតែឥតគិតថ្លៃនោះទេ អតិថិជនថែមទាំងអាចណាត់ក្រុមការងារធ្វើបទបង្ហាញពីប្រព័ន្ធ ឬពិភាក្សាលម្អិតការរៀបចំប្រព័ន្ធ វេបសាយឬអេបដោយឥតគិតថ្លៃទៀតផង។

យើងមានក្រុមការងារសម្រាប់បង្រៀនពីការប្រើប្រាស់ប្រព័ន្ធ វេបសាយឬអេបពីកម្រិតមូលដ្ឋានដល់ស៊ីជម្រៅ និងមានវីដេអូជំនួយបន្ថែម។ ដោយសារប្រព័ន្ធ វេបសាយឬអេបជាទូទៅមានលក្ខណៈសាមញ្ញ​ មិនពិបាកយល់ អញ្ចឹងយើងចាយពេលរៀនតិចប្រមាណ ១-២ថ្ងៃ ហើយ ១ថ្ងៃរៀនចន្លោះ១-២ម៉ោង។

លក្ខណៈពិសេសខុសគ្នា
* អនឡាញ
- ប្រើប្រាស់ Internet ដើម្បីដំណើរការ
- ប្រើប្រាស់បានទាំងលើ កុំព្យូទ័រ, ថេបប្លេត និងទូរសព្ទ
- ប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង
- តម្រូវបង់សេវាប្រចាំខែលើ Cloud Server + គាំពារ
+ គាំពា
- មិនចាំបាច់ព្រួយបារម្ភអំពីហានិភ័យនៃការបាត់បង់ទិន្នន័យ
* អហ្វឡាញ
- ពុំត្រូវការ Internet ដើម្បីដំណើរការ
- ប្រើប្រាស់បានតែលើ Computer តែមួយ
- ពុំតម្រូវបង់សេវាប្រចាំខែ
- បើកុំព្យូទ័រមានបញ្ហាឬខូច អាចប្រឈបនឹងបាត់បង់ទិន្នន័យបាន
- ប្រើប្រាស់បានតែក្នុងការិយាល័យផ្ទាល់

ដោយសារយើងមានក្រុមការងារគាំពារជំនួយចាំដោះស្រាយបញ្ហាដែលមានឡើងជាយថាហេតុ អតិថិជនកុំបារម្ភ ដោយលោកអ្នកគ្រាន់តែបញ្ជូនព័ត៌មានពីបញ្ហាដែលកំពុងជួបឲ្យបានលឿនបំផុតមកកាន់ពួកគាត់នៅក្នុងក្រុមតេលេក្រាម ដើម្បីឲ្យពួកគាត់ជួយដោះស្រាយដើម្បីឲ្យដំណើរការរលូនឡើងវិញ និងមិនរាំងស្ទះ។

ទាក់ទង

អ្នកអាចសួរសំណួរនៅទីនេះ ?

This field is required.
This field is required.
This field is required.
This field is required.
This field is required.
This field is required.
This field is required.

កំពុងស្វែងរកដំណោះស្រាយអាជីវកម្ម IT ល្អបំផុតមែនទេ?

Review Your Cart
0
Add Coupon Code
Subtotal